កីឡា

Chelsea កៀកនឹងកុងត្រា តម្លៃ១២៧លានផោន សម្រាប់កីឡាករ Enzo

ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថា កំពុងខិតជិតទៅដល់ ការចុះកុងត្រាជាផ្លូវការ ជាមួយនឹងកីឡាករ ម្ចាស់ពានរង្វាន់ពិភពលោក World Cup កីឡាករ Enzo Fernandez ហើយបន្ទាប់ពីបានបើកការចរចា ពិភាក្សារួចរាល់ជាមួយនឹងក្លឹប Benfica ដើម្បីសម្រេចបាននូវការផ្ទេរកីឡាករ ជាមួយនឹងតម្លៃខ្លួនដល់ទៅ១២៧លានផោន។

The Goal ជឿជាក់ថា Chelsea កំពុងនាំមុខគេចំពោះកិច្ចការងារនេះ ទោះបីជាជាក់ស្តែងកំពុងមានក្លឹបជាច្រើន ចូលរួមចរចាក្តីហើយក្នុងនោះសូម្បីតែកិឡាករផ្ទាល់ ក៏បានព្រមព្រៀងទៅលើលក្ខខណ្ឌមួយចំនួន ជាមួយនឹង Chelsea រួចរាល់ក្តីរងចាំតែការសម្រេចចុងក្រោយ រវាងក្លឹបប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ កីឡាករនៅមិនទាន់បាន ធ្វើការប្រកាសណាមួយ អំពីអនាគតរបស់ខ្លួន ជាមួយនឹងក្លឹប Benfica នៅឡើយដែរដោយមិនទាន់ អាចវិលត្រឡប់មកចូលរួម ធ្វើការហ្វឹកហាត់ជាមួយនឹងក្លឹបវិញ នៅឡើយបន្ទាប់ពីទទួលបាន ការអនុញ្ញាតិឈប់សម្រាកបុណ្យចូលឆ្នាំកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top