កីឡា

Silva សារភាពថាចង់ចាកចេញពី Man City ដើម្បីផែនការថ្មី

ទោះបីជាមានព័ត៌មានអំពីការចាកចេញ ពីអង់គ្លេសទៅចូលរួមជាក្លឹប Barcelona តាំងតែពីរដូវក្តៅកន្លងមកក្តី ប៉ុន្តែកីឡាករ Silva មកដល់ពេលនេះនៅតែមានឈ្មោះ ជាកីឡាកររបស់ Man City នៅឡើយរហូតដល់ចុងរដូវកាល។

ប៉ុន្តែមកដល់ពេលនេះ កីឡាករប៉ទុយហ្គាល់រូបនេះ មិនបានបដិសេធទេថា គាត់នឹងចាកចេញពីអង់គ្លេស ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅថ្ងៃណាមួយ ឬយ៉ាងឆាប់បំផុតនៅចុងរដូវកាលនេះ ហើយនឹងបន្តផ្តោតយកចិត្ត ទុកដាក់ខ្លាំងសម្រាប់
រដូវកាលនេះ រហូតដល់លទ្ធផលជាផ្លូវការ។

Silva បាននិយាយថា៖ខ្ញុំពេលនេះមានវ័យ២៨ឆ្នាំ ហើយនឹង២៩ឆ្នាំ នៅរដូវក្តៅដូច្នេះ ខ្ញុំមានពេលវេលាជាច្រើនឆ្នាំទៀត ជាមួយនឹង Man City រហូតដល់អាយុ៣១ឆ្នាំ។ខ្ញុំមិនលាក់បាំងទេប្រសិនបើមានអ្វីថ្មី ដែលខ្ញុំអាចមានឱកាស ទទួលវានាពេលអនាគតនោះខ្ញុំប្រាកដណាស់ នឹងចូលរួមជាមួយនឹងគម្រោងថ្មី ទាំងនោះជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top