កីឡា

Arsenal មួយទៀតចង់បាន Joao Felix ក្នុងលក្ខខណ្ឌខ្ចីជើង

ក្រៅតែពីក្លឹបបិសាចក្រហម Man UTD ហើយនោះនៅពេលនេះ គេបានដឹងដែរថា សូម្បីតែក្លឹបកាំភ្លើងធំ Arsenal ក៏នឹងត្រូវចូលរួមគ្នាក្នុងការចរចា ជាមួយនឹងក្លឹប AT Madrid ដើម្បីអាចធ្វើការផ្ទេរកីឡាករ Joao Felix ចេញពី
អេស្បាញផងដែរ នៅក្នុងខែមករានេះ។

កីឡាករប៉ទុយហ្គាល់រូបនេះ ក៏ត្រូវបានគេដឹងដែរថា មានបំណងក្នុងការចាកចេញពីក្លឹប AT Madrid ដែលក្រោយពេលដែលបាន ចំណាយពេលវេលា ប្រមាណជា៣ឆ្នាំកន្លះមកហើយនៅទីនេះ ជាមួយនឹងតម្លៃខ្លួនរហូតទៅដល់ ១២៧លានផោន កាលពីគ្រានោះផ្ទេរពីក្លឹប Benfica។

ទោះបីជាយ៉ាងណាក្តីទំរង់លេងរបស់ Felix ហាក់ដូចជាមិនសមប្រកបសោះនៅអេស្បាញ ដោយអាចបង្ហាញខ្លួន១៣០ដងរកបានតែ៣៤គ្រាប់ប៉ុណ្ណោះ ហើយបច្ចុប្បន្នហាក់ដូចជាមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាមួយនឹងទំរង់លេងនៅរដូវកាលថ្មីនោះដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top