កីឡា

លោក Ten Hag សារភាពថា នៅតែអាចប្រើប្រាស់ Luke Shaw សម្រាប់តំបន់ការពារកណ្តាល

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD លោក Erik Ten Hag បាននិយាយកាលពីពេលថ្មីៗនេះថា សម្រាប់ពេលបច្ចុប្បន្ននេះ គាត់នៅតែអាចប្រើប្រាស់កីឡាករ Luke Shaw សម្រាប់បន្តការងារជាកីឡាករ លេងនៅតំបន់ការពារកណ្តាលដដែល ក្នុងពេលដែលមិនទាន់មានការវិលត្រឡប់ របស់កីឡាករ Lisandro Martinez នៅឡើយក្តី។

លោក Ten Hag កន្លងមកជាច្រើនប្រកួតមកហើយ នៅតែប្រើប្រាស់ Luke Shaw សម្រាប់តំណែងនៅតំបន់ការពារកណ្តាល ដូចជាការប្រកួតប៉ះនឹង Wolves និងការប្រកួតប៉ះ NFT ដែលកីឡាកររូបនេះក៏បានបង្ហាញ នូវទំរង់ការពារគួរឲ្យចាប់អារម្មណ៍មួយ សម្រាប់ក្រុមក្នុងការចាប់ដៃគូ ជាមួយនឹងខ្សែការពារឆ្នើម Raphael Varane។

មកដល់ពេលនេះទោះបីជា Martinez ម្ចាស់ពានរង្វាន់ពិភពលោកអាហ្សង់ទីន បានធ្វើដំណើរមកដល់ទឹកដីរបស់ក្លឹបវិញ ហើយក្តីប៉ុន្តែគ្រូបង្វឹករូបនេះ បានបញ្ជាក់ថា Luke Shaw នឹងនៅតែជាជម្រើសរបស់គាត់ សម្រាប់តំណែងលេង នៅតំបន់កណ្តាលនេះបន្តទៀត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top