បច្ចេកវិទ្យា
ម្ចាស់ iPhone 14 Pro ៖ កាមេរ៉ាញ័រពេលថតរូប ឬវីដេអូក្នុងកម្មវិធី TikTok, Snapchat និង Instagram
អាមេរិក៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ទីបំផុត iPhone 14 Pro ដែលទន្ទឹងរង់ចាំជាយូរមកហើយ បានចេញលក់នៅថ្ងៃសុក្រ ដោយអ្នកគាំទ្រជុំវិញពិភពលោកកំពុងរង់ចាំយ៉ាងអន្ទះសារនៅខាងក្រៅ Apple Stores ដើម្បីក្លាយជាអ្នកដំបូងគេដែលទទួលបានឧបករណ៍ថ្មីនេះ។ ប៉ុន្តែអ្នកទទួលយកដំបូងមួយចំនួន កំពុងរាយការណ៍អំពីបញ្ហាដ៏ចម្លែកមួយ ពោលគឺកញ្ចក់កាមេរ៉ាខាងក្រោយ របស់កាមេរ៉ានោះញ័រនៅពេលពួកគេកំពុងថតរូប ឬវីដេអូក្នុងកម្មវិធីភាគីទី៣មួយចំនួនរួមមាន Snapchat, TikTok និង Instagram ។ វាមិនច្បាស់ថា...