ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក៖ ក្រុងហុងកុងអាចប្រឈម នឹងការខូចឈ្មោះ បើសិនផ្តល់ជម្រកដល់សម្ព័ន្ធមិត្ត របស់លោក ពូទីន ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មនោះ
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ទីក្រុងហុងកុងអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ប្រសិនបើខ្លួនផ្តល់ជម្រក ដល់អ្នកគេចពីការដាក់ទណ្ឌកម្ម ។ សហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទីក្រុងនេះបានឲ្យដឹងថា ខ្លួននឹងមិនធ្វើសកម្មភាពប្រឆាំង នឹងនាវាទំនើបមួយដែលត្រូវបានគេរាយការណ៍ថា ជាកម្មសិទ្ធិរបស់សម្ព័ន្ធមិត្តវិមានក្រឹមឡាំងនោះទេ។ The Nord ដែលកប៉ាល់ប្រណីត តម្លៃ១៤២លានដុល្លារអាមេរិក...