បច្ចេកវិទ្យា
គំនូសតាងមិនគួរឲ្យជឿបង្ហាញ ពីទីតាំងនៃកំណប់ទឹកបុរាណលើភពក្រហម អាចជួយណាសា ជ្រើសរើសកន្លែងចុះចតនាពេលអនាគត
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ផែនទីទឹកដំបូងនៃភពព្រះអង្គារបានបង្ហាញជាផ្លូវពិសេស ខណៈគំនិតនៃការបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារធ្លាប់ត្រូវបានបង្ខាំងទៅនឹងការប្រឌិតបែបវិទ្យាសាស្ត្រនោះ ណាសាសង្ឃឹមថា វាអាចក្លាយជាការពិតនៅចុងទសវត្សរ៍ឆ្នាំ ២០៣០។ ប៉ុន្តែសំណួរសំខាន់មួយ ដែលយើងត្រូវដោះស្រាយមុនពេលយើងចេញដំណើរទៅភពក្រហម គឺកន្លែងចុះចត។ ឥឡូវនេះ អ្នកវិទ្យាសាស្ត្រមកពីទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបង្កើតផែនទីទឹកដំបូងរបស់ភពព្រះអង្គារ ដោយផ្អែកលើទិន្នន័យពី Mars Express Observatory របស់ខ្លួន និងយានអវកាស Reconnaissance...