សិល្បៈ និង កម្សាន្ត

អ្នកនាង Jennifer Lopez ចែករម្លែករូបភាពដំបូង ពីអាពាហ៍ពិពាហ៍ Georgia របស់នាង និងBen Affleck

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា សិល្បករអាមេរិក និងស្ត្រីជំនួញ អ្នកនាង Jennifer Lopez បានបង្ហោះរូបភាពដំបូង របស់នាងពីអាពាហ៍ពិពាហ៍ Georgia របស់នាង និងតារាភាពយន្ត អ្នកដឹកនាំរឿង និងអ្នកនិពន្ធរឿងជនជាតិអាមេរិក លោក Ben Affleck ។

គូស្នេហ៍មួយគូនេះ បានភ្ជាប់ពាក្យកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននៅចំពោះមុខក្រុមគ្រួសារ និងមិត្តភក្តិ នៅវិមាន Riceboro របស់ប្តីនាង។ វាបានកើតឡើងមួយខែ បន្ទាប់ពីពួកគេបានរៀបការ នៅវិហារអាពាហ៍ពិពាហ៍មួយ នៅ Las Vegas ។
ពិធីចុងក្រោយបង្អស់ នៅខាងក្រៅទីក្រុង Savannah មានភាពអធិកអធមជាងនេះទៅទៀត ដោយមានតារាចម្រៀង និងជាតារាសម្តែង Lopez អាយុ ៥៣ឆ្នាំ ក្នុងឈុត Ralph Lauren និងតារាសម្តែង និងផលិតករភាពយន្តវ័យ ៥០ ឆ្នាំ លោក Affleck បានអាវយឺតពណ៌ស ដោយអ្នករចនាម៉ូដដូចគ្នា ខោពណ៌ខ្មៅ និងក្រវ៉ាត់កខ្មៅមួយ ។

ទស្សនាវដ្ដី Vogue បាននិយាយថា រ៉ូបអាពាហ៍ពិពាហ៍ ដែលនាងពាក់ក្នុងពិធីនោះ គឺជារ៉ូបដំបូងក្នុងចំណោមរ៉ូប Ralph Lauren ចំនួន៣ រួមបញ្ចូលនូវរូបរាង របស់នាងសម្រាប់ពេលល្ងាច ។ កូនភ្លោះរបស់ Lopez គឺ Emme និង Max ត្រូវបានគេរាយការណ៍ថា នៅទីនោះ ពីទំនាក់ទំនងពីមុនរបស់នាង ជាមួយតារាចម្រៀង Marc Anthony ដូចជាកូនបីនាក់របស់ Affleck ពីអាពាហ៍ពិពាហ៍របស់លោក ជាមួយតារាសម្តែង Jennifer Garner – Violet, Seraphina និង Samuel ។

យោងតាមទស្សនាវដ្តី Vogue ក្មេងទាំងប្រាំនាក់ស្ថិតក្នុងរូបរាង Ralph Lauren ។ តារាសម្តែង និងសហការីរបស់ Affleck លោក Matt Damon ក៏ត្រូវបានគេយល់ថា មានវត្តមានក្នុងចំណោមភ្ញៀវផងដែរ ៕ ដោយ៖លី ភីលីព

Most Popular

To Top