សិល្បៈ និង កម្សាន្ត

សាក្សីប្រាប់តុលាការ៖ លោក R Kelly ផ្តល់ប្រាក់១លានដុល្លារ សម្រាប់វីដេអូ

អាមេរិក៖ អតីតភ្នាក់ងារលក់ទំនិញបានអះអាង នៅការកាត់ក្តីចុងក្រោយរបស់តារាចម្រៀង បានប្រាប់ឲ្យដឹងថា លោក R Kelly បានផ្តល់ប្រាក់ចំនួន ១ លានដុល្លារ សម្រាប់ការត្រឡប់មកវិញ នូវខ្សែអាត់វីដេអូត្រូវបានចោទប្រកាន់ថា លោកបានបំពានផ្លូវភេទក្មេងស្រីមិនទាន់គ្រប់អាយុ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

លោក Kelly កំពុងជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំបន្ទាប់ពីត្រូវបានកាត់ទោស នៅទីក្រុងញូវយ៉កក្នុងឆ្នាំ ២០២១ ក្រោមការចោទប្រកាន់ ពីការប្រើប្រាស់កិត្តិនាមរបស់លោក ដើម្បីបំពានផ្លូវភេទលើអ្នកគាំទ្រ ឥឡូវនេះកំពុងបង្ហាញខ្លួន នៅតុលាការនៅទីក្រុងឈីកាហ្គោជាស្រុកកំណើតរបស់លោកត្រូវបានចោទ ប្រកាន់ពីបទសហព័ន្ធជាច្រើនទៀត។

ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុត គឺការឃុបឃិតគ្នាដើម្បីរារាំងយុត្តិធម៍ ដោយការចោទប្រកាន់ដោយជោគជ័យ នូវការកាត់ក្តីឆ្នាំ ២០០៨ លើការចោទប្រកាន់រូបអាសអាភាសកុមាររបស់រដ្ឋ ផ្តើមចេញពីវីដេអូ បង្ហាញពីលោក និងក្មេងស្រីម្នាក់រួមភេទនៅពេលនាងមិនទាន់គ្រប់អាយុ ដោយលោកត្រូវបានដោះលែង។

លោកបដិសេធរាល់ការប្រព្រឹត្តខុស។ ព្រះរាជអាជ្ញាបានបង្ហាញភស្តុតាង ជាក់ស្តែងបង្ហាញ ពីការអស់សង្ឃឹមរបស់លោកក្នុងដើមទសវត្សរ៍ឆ្នាំ ២០០០ ដើម្បីសង្គ្រោះវីដេអូមួយបន្ទាប់ពីវាបាត់។ ផ្តល់សក្ខីកម្មនៅតុលាការ អតីតភ្នាក់ងារលក់ទំនិញ លោក Charles Freeman បាននិយាយថា លោកបានរកឃើញខ្សែអាត់នោះ ហើយបានប្រគល់វាទៅឲ្យតារាចម្រៀង មានឈ្មោះពិតថា Robert Sylvester Kelly ។

លោកបាននិយាយថា នៅពេលសួរថា ហេតុអ្វីបានជាលោកចំណាយពេល ពីរទសវត្សរ៍ដើម្បីប្រគល់ការថតវីដេអូ ទៅអាជ្ញាធរ លោកបាននិយាយថា ប៉ូលីសនឹងមិនផ្តល់ឲ្យលោក តម្លៃ១ លានដុល្លារ សម្រាប់វីដេអូ មិនដូចលោក Kelly ៕ ដោយ៖លី ភីលីព

Most Popular

To Top