ព័ត៌មានអន្តរជាតិ

តារាចម្រៀងរ៉េប Fetty Wap ប្រឈមនឹងការជាប់ ពន្ធនាគារ៥ឆ្នាំ បន្ទាប់ពីលោកទទួលស្គាល់ ការចោទប្រកាន់ថា សមគំនិតគ្រឿងញៀន

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា The Trap Queen rapper ត្រូវបានដកសិទ្ធិការធានា របស់លោកក្នុងខែនេះ សម្រាប់ការបំពានលក្ខខណ្ឌ មុនការកាត់ក្តី របស់លោក បន្ទាប់ពីរូបលោក ត្រូវបានគេចោទប្រកាន់ថា នឹងសម្លាប់បុរសម្នាក់ ក្នុងអំឡុងពេលហៅតាម FaceTime កាលឆ្នាំ ២០២១ ។

តារារ៉េប លោក Fetty Wap បានសារភាពថា មានកំហុស ចំពោះការចោទប្រកាន់ពីបទសមគំនិត គ្រឿងញៀនដែលអនុវត្តការកាត់ទោស ជាប់ពន្ធនាគារ រយៈពេល៥ឆ្នាំ ។ តារាចម្រៀងរ៉េប Trap Queen មានឈ្មោះពិតថា Willie Junior Maxwell II ស្ថិតនៅពីក្រោយការឃុំខ្លួន ពីបទបំពានលក្ខខណ្ឌ នៅក្រៅឃុំបណ្តោះអាសន្ន របស់លោក ។

លោកបានចូលការតវ៉ានៅ Central Islip នៅលើកោះ Long Island មុនពេល ចៅក្រមអាមេរិក Steven Locke ដែលបានដកប្រាក់ធានា របស់លោកកាលពី២សប្តាហ៍មុន ពីបទគំរាមសម្លាប់បុរសម្នាក់ ក្នុងអំឡុងពេលហៅ តាម FaceTime កាលឆ្នាំ ២០២១។ លោក Maxwell ត្រូវបានចាប់ខ្លួនដំបូងកាលខែតុលា ឆ្នាំ ២០២១ ក្រោមបទចោទប្រកាន់ថា លោកជាផ្នែកមួយ នៃការសមគំនិតក្នុងការរត់ពន្ធ ហេរ៉ូអ៊ីន ហ្វេនតានីល និងថ្នាំញៀនមួយ ចំនួនធំចូលទៅក្នុងតំបន់ញូវយ៉ក ។

ការចាប់ខ្លួននេះបានកើតឡើង ពីរខែបន្ទាប់ពីលោកបានបញ្ជាក់ថា កូនស្រីអាយុ ៤ ឆ្នាំរបស់លោក Lauren បានស្លាប់ ។ លោកបានទទួលទោស ពីបទសមគំនិតក្នុងការចែកចាយ និងមានសារធាតុគ្រប់គ្រង ដែលជាការចោទប្រកាន់កំពូលប្រឆាំងលោក ។ ឧក្រិដ្ឋកម្មនេះត្រូវកាត់ទោស យ៉ាងតិចប្រាំឆ្នាំ ហើយគោលការណ៍ណែនាំ នៃការកាត់ទោសសហព័ន្ធទំនងជានឹង ណែនាំឲ្យជាប់ពន្ធនាគារច្រើនឆ្នាំបន្ថែមទៀត ៕ដោយ៖លី ភីលីព

Most Popular

To Top