សិល្បៈ និង កម្សាន្ត

តារាចម្រៀងរ៉េប Mystikal ៖ លោកគ្មានទោស ពីបទរំលោភសេពសន្ថវៈ និងបទចោទប្រកាន់គ្រឿងញៀន បន្ទាប់ពីមានការចាប់ខ្លួន កាលពីខែកក្កដា

រដ្ឋ Louisiana ៖ តារាចម្រៀងរ៉េបអាមេរិក Mystikal បានសារភាពថា រូបលោកមិនមានកំហុស ចំពោះការចោទប្រកាន់ ដែលចោទប្រកាន់ លោកពីបទ រំលោភសេពសន្ថវៈ និងច្របាច់កស្ត្រី នៅផ្ទះ របស់លោកក្នុងរដ្ឋ Louisiana ក៏ដូចជាកាន់កាប់គ្រឿងញៀន ជាច្រើនឡើយ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

មេធាវី Joel Pearce បាននិយាយបន្ទាប់ពីសវនាការ នៅតុលាការ Ascension Parish នៅទីក្រុង Gonzales រដ្ឋ Louisiana ចម្ងាយប្រហែល ១៥ ម៉ាយពី Baton Rouge ថា អ្នកសម្ដែងអាយុ ៥១ ឆ្នាំ ដែលមានឈ្មោះពិតថា Michael Tyler គឺគ្មានកំហុស លើការចោទប្រកាន់ទាំងអស់ ។
នេះបើតាមអាជ្ញាធរថា ការចោទប្រកាន់ប្រឆាំង នឹងតារាចម្រៀងរ៉េបជាប់ឈ្មោះក្នុងកម្មវិធី Grammy រួមមានការរំលោភកម្រិតទី១ ដោយកាត់ទោសប្រហារ ជីវិតដោយស្វ័យប្រវត្តិ។ លោកត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ពាក់ព័ន្ធនឹងឧបទ្ទវហេតុ ។

លោក Pearce បាននិយាយថា លោកមិនអាចទទួលបានច្បាប់ចម្លង នៃដីកាទាំងពីរនោះទេ ប៉ុន្តែត្រូវបានអានឲ្យឮៗនៅតុលាការ។ លោកបានបន្តថា ការចោទប្រកាន់រួមមានការ ខូចខាតទ្រព្យសម្បត្តិព្រហ្មទណ្ឌសាមញ្ញ ការដាក់ពន្ធនាគារមិនពិត ការរំលោភបំពាន ក្នុងគ្រួសារដោយការច្របាច់ក ប្លន់ដោយសាមញ្ញ ការកាន់កាប់ហេរ៉ូអ៊ីន កញ្ឆា មេតំហ្វេតាមីន និង Xanax និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន ។

លោក Pearce បានបន្ថែមថា កូនក្តីរបស់ខ្ញុំមិនទាំងញៀនថ្នាំទេ ដូច្នេះលោកមិនដឹងថាពួកគេកំពុងនិយាយអ្វីនោះទេ។ យោងទៅតាម The Advocate ថា លោក Mystikal ត្រូវបានបដិសេធមិន នៅក្រៅឃុំក្នុងសវនាការ កាលពីថ្ងៃទី ២ ខែសីហា ខណៈចៅក្រមស្រុករដ្ឋ Steven Tureau បាននិយាយថា ការចោទប្រកាន់ទាក់ទងនឹង កំណត់ត្រាឧក្រិដ្ឋកម្មអតីតកាល របស់សិល្បកររ៉េបធ្វើឡើង សម្រាប់ហេតុផលច្បាស់លាស់ និងគួរឲ្យជឿជាក់មិន ផ្តល់ឲ្យលោកនៅក្រៅឃុំ ៕ ដោយ៖លី ភីលីព

Most Popular

To Top