សេដ្ឋកិច្ច
បំណុលរដ្ឋាភិបាលអ៊ីតាលី កើនឡើងដល់កំណត់ត្រា ខ្ពស់បំផុតក្នុងឆ្នាំនេះ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីតាលី ខណៈពេលដែលលុយអឺរ៉ូ កំពុងចុះខ្សោយខ្លាំង ហើយតម្លៃទំនិញគ្រប់មុខឡើងថ្លៃនោះ បំណុលសាធារណៈដែលប្រទេសអ៊ីតាលី កំពុងមាននៅពេលនេះ បានកើនឡើង ទៅដល់ចំណុចខ្ពស់បំផុតមួយ មិនធ្លាប់មានគិតត្រឹមពាក់កណ្តាលឆ្នាំប៉ុណ្ណោះ។ ធនាគារជាតិរបស់អ៊ីតាលី បានប្រកាសថាបំណុលរបស់រដ្ឋាភិបាលសរុប ដែលមានគឺប្រហែលជា២,៧៦៦ទ្រីលានអឺរ៉ូ ឬប្រមាណជា២,៨១២ទ្រីលានដុល្លារអាមេរិក គឺជាទំហំដ៏ច្រើនបំផុតមួយមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រហើយវាស្ថិតនៅក្នុង អត្រាកំណើនប្រមាណជា១,៩ភាគរយ ក្នុងចន្លោះពេលពីដើមឆ្នាំមកប៉ុណ្ណោះ។ របាយការណ៍របស់ធនាគារ បានចង្អុលបង្ហាញថា លុយអឺរ៉ូចុះខ្សោយគឺជាកត្តាដ៏សំខាន់មួយ...