ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង ចោទអាមេរិកពីការធ្វើសង្គ្រាមជីវសាស្ត្រ នៅអ៊ុយក្រែន
ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការផលិតអាវុធជីវសាស្រ្តនៅក្នុងប្រទេសអ៊ុយក្រែន ដោយបានបន្ទរការទាមទាររបស់រុស្ស៊ី ដែលត្រូវបានច្រានចោលដោយអង្គការសហប្រជាជាតិកាលពីខែមីនា។ ក្រុងព្យុងយ៉ាង ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូកាលពីខែកុម្ភៈបានឲ្យដឹងថា គោលនយោបាយរបស់សហរដ្ឋអាមេរិក គឺជា “ដើមហេតុនៃវិបត្តិអ៊ុយក្រែន” ហើយនៅក្នុងខែនេះបានទទួលស្គាល់ជាផ្លូវការនូវតំបន់បំបែកខ្លួន ដែលគាំទ្ររុស្ស៊ីចំនួនពីរនៅភាគខាងកើតអ៊ុយក្រែនដែលជំរុញឱ្យទីក្រុងគៀវ កាត់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង។ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានចុះផ្សាយថា “បានបង្កើតមន្ទីរពិសោធន៍ជីវសាស្រ្តជាច្រើននៅក្នុងប្រទេស និងតំបន់រាប់សិប រួមទាំងអ៊ុយក្រែន ដោយមិនគោរពសន្ធិសញ្ញាអន្តរជាតិ” ដោយលើកឡើងពីអ្វីដែលខ្លួនបាននិយាយថា...