សិល្បៈ និង កម្សាន្ត

តារាចម្រៀង លោក Kikwang ធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេតខកចិត្តជាខ្លាំង ជាមួយនឹងការឆ្លើយតប ទៅនឹងអ្នកស្តាប់វិទ្យុ

សេអ៊ូល៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង លោក Kikwang សមាជិកក្រុមតារាចម្រៀងកូរ៉េប្រុស Highlight ធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេតខកចិត្តជាមួយនឹងការឆ្លើយតប របស់លោកទៅកាន់អ្នកស្តាប់វិទ្យុ។

កាលពីពេលថ្មីៗនេះនៃកម្មវិធី ‘Lee Ki Kwang’s Gayo Plaza’ របស់ទូរទស្សន៍ KBS Cool FM មានអ្នកស្តាប់ម្នាក់បានសរសេរថា  ខ្ញុំដាក់ព្រលឹង ខ្ញុំទាំងស្រុងក្នុងការទិញផ្ទះ ហើយឥឡូវនេះតម្លៃផ្ទះរបស់ខ្ញុំបានធ្លាក់ចុះ បន្ទាប់ពីបានឮដូច្នេះ Kikwang បានបង្ហាញថា ខ្ញុំសង្ឃឹមថាអ្នករីករាយឡើងវាអាចទៅជាដូច្នេះដោយសារតែការប្រាក់លើប្រាក់កម្ចីកាន់តែខ្ពស់ប៉ុន្មានថ្ងៃនេះ ហើយជីវិតបន្តឡើងចុះ។

អ្នកលេងអ៊ីនធើណេតមួយចំនួន កំពុងមានបញ្ហាចំពោះការឆ្លើយតបរបស់លោក Kikwang ទៅកាន់អ្នកស្តាប់ដោយបញ្ចេញមតិថា មិនសប្បាយចិត្តឡើយ ប្រហែលជាអ្នកមិនបានទិញផ្ទះ មិនមែនថាមិនអាច  ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបានគេបោកប្រាស់។ 

លោកធ្វើដូចជាលោកជាមនុស្សធម្មតា ហើយអ្នកស្តាប់ផ្សេងទៀតបាននិយាយការពារពិធីករ DJ ថា “តើលោកគួរលួងលោមពួកគេយ៉ាងម៉េច” “គ្មានអ្វីត្រូវខឹងគាត់ទេដែលប្រាប់អ្នកស្តាប់ឲ្យលើកទឹកចិត្ត” “គ្មានអ្វីដែលអ្នកអាចនិយាយបានច្រើនក្នុងស្ថានភាពនោះ” និងច្រើនទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top