ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេល ៣ ថ្ងៃដំបូង នៃការកើនឡើង រលកកំដៅនៅអេស្ប៉ាញ បណ្ដាលឲ្យមានមនុស្សស្លាប់ ៨៤នាក់
ម៉ាឌ្រីត៖ វិទ្យាស្ថានសុខភាព Carlos III ដែលរាយការណ៍ទៅក្រសួងសុខាភិបាលអេស្ប៉ាញបានឲ្យដឹងថា មនុស្សចំនួន ៨៤នាក់ត្រូវបានគេដឹងថា បានស្លាប់ដោយសាររលកកំដៅ ដែលបានវាយប្រហារប្រទេសអេស្ប៉ាញ ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា។ ការស្លាប់ទាំងអស់ដែលត្រូវបាន រាយការណ៍កាលពីថ្ងៃទី១០-១២ ខែកក្កដា អាចត្រូវបានសន្មតថា ដោយសារកំដៅដ៏ក្តៅគគុកលើសពី ៤០ អង្សាសេនៅក្នុងផ្នែកធំនៃប្រទេស។ សីតុណ្ហភាពបានកើនឡើងលើសពី ៤៥ អង្សាសេ នៅភាគខាងត្បូង...