ព័ត៌មានអន្តរជាតិ

ប្រទេសចិន ចាប់ផ្តើមបាញ់ បង្ហោះផ្កាយរណបថ្មី ចំនួន២ របស់ខ្លួនទៀតហើយ

Taiyuan ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសចិននៅថ្ងៃសៅរ៍នេះ បានបាញ់បង្ហោះរ៉ុក្កែត ដឹកជញ្ជូន Long March-2C ដើម្បីដាក់ផ្កាយរណប២ នៅក្នុងលំហ ។

ផ្កាយរណប២គឺ Siwei 03 និង 04 ត្រូវបានលើកនៅម៉ោង ៦:៥៧ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើង ហើយភ្លាមៗនោះបានចូលទៅក្នុងគន្លង ដែលបានកំណត់ទុកជាមុន។

ពួកគេនឹងផ្តល់សេវាកម្ម ចាប់សញ្ញាពីចម្ងាយពាណិជ្ជកម្ម សម្រាប់វិស័យដូចជា ការស៊ើបអង្កេតធនធានដី ការត្រួតពិនិត្យគ្រោះមហន្តរាយធម្មជាតិ ការរៀបចំផែនការទីក្រុង និងសុវត្ថិភាព ។ បេសកកម្មនេះបានកត់ សម្គាល់ការហោះហើរលើកទី ៤២៧នៃគ្រាប់រ៉ុក្កែត Long March ៕
ដោយ៖លី ភីលីព

Most Popular

To Top