កីឡា

Balotelli កំពុងពិភាក្សា ជាមួយនឹងក្លឹប Sion នៅស្វីស

ក្លឹបនៅលីគកំពូល នៃប្រទេសស្វីល Sion បានកំពុងតែធ្វើការងារពិភាក្សា ជាមួយនឹងកិឡាករ ខ្សែប្រយុទ្ធអតីតកិឡាករ ឆ្នើមរបស់ក្លឹប Liverpool និង Man City ផងគឺកីឡាករ Mario Balotelli ។

កីឡាកររូបនេះបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Adana Demirspor ហើយយោង តាមការបញ្ជាក់ របស់ប្រធានក្លឹប Sion លោក Christian Constanin បានអះអាងថាកិច្ចពិភាក្សា កំពុងធ្វើឡើង ដើម្បីធានាឲ្យបានកុងត្រា របស់កីឡាករនៅ រដូវកាលក្រោយ២០២២-២០២៣។

Balotelli បានចូលរួមជាមួយនឹងក្លឹបតួគី Adana Demirspor កាលពីខែកក្កដាឆ្នាំ២០២១ នៅក្នុងកុងត្រា ដែលមានរយៈពេល៣ឆ្នាំ ប៉ុន្តែនឹងអាចផ្ទេរទៅ ស្វីសសម្រាប់ពេលវេលាមួយ រដូវកាលប្រសិនបើការពិភាក្សា ទទួលបានជោគជ័យ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top