កីឡា

Balotelli ត្រូវបានជម្រើសជាតិអ៊ីតាលី កោះហៅឡើងវិញ

កីឡាករខ្សែប្រយុទ្ធមាឌធំ Balotelli មិនដែលបានបង្ហាញខ្លួន លេងឲ្យជម្រើសជាតិអ៊ីតាលីឡើយ ចាប់តាំងតែពីឆ្នាំ២០១៨ ប៉ុន្តែនៅពេលនេះ បែរជាត្រូវបានក្រុមជម្រើសជាតិ ធ្វើការកោះហៅត្រឡប់មកឲ្យមាន វត្តមានឡើងវិញ ដោយសារតែបញ្ហាកង្វះខាត កីឡាករខ្សែប្រយុទ្ធខ្លាំង។

គ្រូបង្វឹកអ៊ីតាលីលោក Roberto Mancini ក៏ជាបុគ្គលដែលមានប្រវត្តិធ្វើការ ជាមួយគ្នាច្រើនមកហើយដែរ ជាមួយនឹងកីឡាកររូបនេះទាំងនៅក្លឹប និងក្រុមជម្រើសជាតិ នាពេលកន្លងមកទោះបីជា បានធ្លាប់ទទួលបទពិសោធរួចទៅហើយ អំពីអត្តចារិតរបស់កីឡាកររូបនេះក្តី។

កាលពីថ្ងៃចន្ទម្សិលមិញនេះ ការប្រកាសរបស់ក្រុមជម្រើសជាតិ បានធ្វើឲ្យកីឡាករបាល់ទាត់ និងក្រុមអ្នកគាំទ្រ មានការភ្ញាក់ផ្អើលមែនទែន ចំពោះការវិលត្រឡប់លើកនេះ ខណៈដែលអ៊ីតាលី នឹងបញ្ចប់វគ្គហ្វឹកហាត់ក្រុម នៅត្រឹមចុងខែមករានេះហើយ។

គួរឲ្យដឹងដែរថាអ៊ីតាលី ទើបតែយកឈ្នះក្រុម North Macedonia ក្រុមប៉ទុយហ្គាល់និងក្រុមតួកគីផង ដើម្បីអាចទទួលបានកៅអីមួយរួចទៅហើយ ក្នុងការប្រកួតពានរង្វាន់ពិភពលោក នៅកាតាឆ្នាំ២០២២នេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top