កីឡា

Watford សម្រេច បណ្តេញគ្រូបង្វឹកអ៊ីតាលី លោក Ranieri

The Goal នៅថ្ងៃនេះបានចេញផ្សាយថា ទីបំផុតគ្រូបង្វឹកលោក Claudio Ranieri គឺត្រូវបានក្លឹប Watford បណ្តេញចេញពីតំណែងហើយ ក្រោយការធ្វើដំណើរមកចូលរួម ធ្វើការងារនៅទីនេះ ទើបតែបានជាង ៣ខែប៉ុណ្ណោះ។

Watford បានសម្រេចចិត្តជាផ្លូវការនេះ ធ្វើឡើងនៅក្នុងថ្ងៃដែលលោក Ranieri បានដឹកនាំក្រុមទទួលបានបរាជ័យ ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ ជាមួយនឹងក្រុម Norwich ។

គួរឲ្យដឹងដែរថាក្រោមការដឹកនាំ របស់លោក Raneiri កន្លងមកនេះសរុបមាន ១៤ប្រកួតក្រុម Watford អាចរកជ័យជំនះ បានតែ២ប្រកួតប៉ុណ្ណោះ ហើយកំពុងស្ថិតនៅបាតតារាងនៅឡើយ ក្នុងតារាងកំពូលអង់គ្លេស៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top