ព័ត៌មានអន្តរជាតិ
មិនងាយចប់ទេ! អាមេរិក ដឹកអាវុធទំនើបៗធន់ធ្ងន់ទៅជួយអ៊ុយក្រែន ខណៈការប្រយុទ្ធគ្នាកំពុងក្តៅគគុក
រដ្ឋបាលលោក Biden បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងផ្តល់ជំនួយយោធាបន្ថែមចំនួន ១ពាន់លានដុល្លារដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលជាកញ្ចប់ដែលរួមមានការដឹកជញ្ជូន កាំភ្លើងធំ គ្រាប់រំសេវ និងប្រព័ន្ធការពារ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធមុនការប្រកាសដែលមន្ទីរបញ្ចកោណបាននិយាយថាមានការផ្តល់ឲ្យអ៊ុយក្រែននូវកាំភ្លើងធំចំនួន ១៨ គ្រឿង គ្រាប់រំសេវចំនួន ៣៦,០០០ គ្រាប់...