សេដ្ឋកិច្ច
ទិន្នផលសកលរបស់ក្រុមហ៊ុន ផលិតរថយន្តជប៉ុន ធ្លាក់ចុះ ២០ភាគរយ នៅក្នុងខែមេសា ដោយសារបញ្ហាខ្វះគ្រឿងបង្គំ
តូក្យូ៖ ទិន្នន័យឧស្សាហកម្ម បានបង្ហាញកាលពីថ្ងៃចន្ទថា ផលិតកម្មសរុបជាសកល ដោយក្រុមហ៊ុន ផលិតរថយន្តជប៉ុនធំៗ ចំនួន៨ នៅក្នុងខែមេសា បានធ្លាក់ចុះ ២០,១ភាគរយធៀបនឹងឆ្នាំមុន មកនៅត្រឹម ១,៦៦លានគ្រឿង។ ទិន្នន័យឧស្សាហកម្ម បានបង្ហាញកាលពីថ្ងៃច័ន្ទ ដោយឆ្លុះបញ្ចាំងពីកង្វះខាត semiconductor ទូទាំងពិភពលោក និងការរំខានការផ្គត់ផ្គង់ ដែលបណ្តាលមកពី ការចាក់សោរជំងឺកូវីដ-១៩ នៅទីក្រុងសៀងហៃ។ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តទាំង៨នោះ...