សុខភាព និង ផ្លូវភេទ
បច្ចេកវិទ្យាពន្លឺពិសេស ដើម្បីព្យាបាលអាការៈ គេងមិនលក់ របស់ក្រុមអាកាសយានិក
ហ្គ្រីនប៊ែលៈ ភ្នាក់ងារអវកាសណាសានិយាយថា ពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យាពន្លឺ ដើម្បីជួយឲ្យក្រុមអាកាសយានិក នៅឯស្ថានីយ៍លំហអាកាសអន្តរជាតិ គេងលក់ប្រសើរជាមុននាពេលយប់ នៅក្នុងគន្លងលំហអាកាស។ គេហទំព័រ SPACE.com បានធ្វើសេចក្តីរាយការណ៍ថា ការបញ្ចេញបន្លឺនៃបច្ចេកវិទ្យាខ្ពស់ នឹងមានគោលបំណង ដើម្បីជួយឲ្យវដ្តដំណេករបស់ ក្រុមអាកាសយានិកអាចសម្របខ្លួន បានយ៉ាងល្អនៅក្នុងលំហអាកាស ដោយពួកគេពុំចាំបាច់ប្រើប្រាស់ឆ្នាំងងុយគេង ដូចសព្វមួយដងឡើយ។ ដោយឡែក ក្រុមអាកាសយានិកធ្លាប់មាន ការត្អូញត្អែរអំពីជំងឺគេងមិនលក់របស់ពួកគេ ដោយពួកមានការលំបាកក្នុងការ គេងឲ្យបានគ្រប់គ្រាន់នៅរយៈពេល...