ផ្សេងៗ
បនល្បែងនៅម៉ាកាវ នៅតែបន្តបិទទ្វារដដែល ខណៈជំងឺកូវីដ-១៩ឆ្លងរីករាលដាលខ្លាំងនៅឡើយ
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ថា រដ្ឋាភិបាលរបស់ម៉ាកាវនឹងបន្តការបិទកាស៊ីណូ និងអាជីវកម្មផ្សេងទៀតរហូតដល់ថ្ងៃសុក្រ ខណៈដែលអាជ្ញាធរកំពុងដោះស្រាយដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភពលោក ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួន ។ គួរបញ្ជាក់ថា តាមពិតការបិទទ្វារក្នុងតំបន់រដ្ឋបាលពិសេស របស់ចិនត្រូវបញ្ចប់នៅថ្ងៃចន្ទ ។ គេបានដឹងថា ម៉ាកាវបានដាក់ការបិទកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយបិទក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ទីក្រុង...