កីឡា
United ដាក់គោលដៅចង់បាន Top Scorer នៅលីគកំពូលព័រទុយហ្គាល់ ដើម្បីជួយតំបន់ប្រយុទ្ធ
Manchester United ត្រូវបានរាយការណ៍ដាក់ផែនការ ចង់ផ្ទេរយកខ្សែប្រយុទ្ធរបស់ក្លឹប Benfica កីឡាករ Darwin Nunez អំឡុងពេលទីផ្សារដោះដូរ កីឡាករនៅរដូវក្ដៅនេះ។ Nunez សញ្ជាតិអ៊ុយរុយហ្គាយកំពុងក្លាយជាតារារះក្នុងតំបន់អឺរ៉ុបនារដូវកាលនេះ ដោយគេរកបាន៣៤គ្រាប់ក្នុងការបង្ហាញខ្លួន៤០ប្រកួតឲ្យ Benfica។ យ៉ាងណាមិញ Benfica បានដាក់តម្លៃខ្លួនលក់ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរបស់ខ្លួនដល់ទៅ៦៨លានផោនសម្រាប់រដូវក្ដៅនេះ។ យោងតាម TalkSPORT ឲ្យដឹងថា Nunez ក៏បានបង្ហាញអារម្មណ៍រំភើបចំពោះការរំពឹងទុកក្នុងការលេងក្រោមអ្នកចាត់ការថ្មីរបស់...