សិល្បៈ និង កម្សាន្ត
អេនជេលីណា ជូលី រត់ឡើងឡានសឹងមិនទាន់ កំឡុងពេលទស្សនកិច្ចនៅអ៊ុយក្រែន ជួបជនភៀសខ្លួន
តារាភាពយន្តដ៏ល្បី របស់អាមេរិក អ្នកស្រី Angelina Jolie បានប្រញាប់ប្រញាល់រត់ទៅកាន់កន្លែងមានសុវត្ថិភាពបន្ទាប់ពីបានលឺសំឡេងស៊ីរ៉ែនតាមអាកាស អំឡុងពេលធ្វើដំណើរដោយសម្ងាត់ទៅប្រទេសអ៊ុយក្រែន។ តួឯកស្រីនៅក្នុងរឿង Tomb Raider បានជិះយន្តហោះទៅកាន់ទីក្រុង Lviv នៅចុងសប្តាហ៍នេះ ដើម្បីជួបជាមួយពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់អ្នកស្រី ទៅកាន់កន្លែងជនភៀសខ្លួន ស៊ីរ៉ែនវាយប្រហារតាមអាកាសត្រូវបានផ្តល់សញ្ញា ចំពេលមានការភ័យខ្លាចនៃការវាយប្រហារ។ តារាសម្តែងស្រីវ័យ ៤៦ឆ្នាំ...