ព័ត៌មានអន្តរជាតិ
Update៖ អ៊ុយក្រែន នឹងហាមឃាត់ មិនឲ្យមានការប្រគុំតន្ត្រីរបស់រុស្ស៊ីលេងនៅទី សាធារណៈឡើយ
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ថា សភាអ៊ុយក្រែន បានបោះឆ្នោតគាំទ្រចំពោះការហាមឃាត់តន្ត្រីរុស្ស៊ីមួយចំនួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងទីសាធារណៈឡើយ ។ការហាមឃាត់នេះនឹងមិនអនុវត្តចំពោះតន្ត្រីរុស្ស៊ីទាំងអស់នោះទេ ប៉ុន្តែទាក់ទងនឹងតន្ត្រីដែលបានបង្កើត ឬសម្តែងដោយអ្នកដែលមាន ឬជាពលរដ្ឋរុស្ស៊ីក្រោយឆ្នាំ១៩៩១ ។ វិចិត្រករដែលបានថ្កោលទោសសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែនអាចស្នើសុំការលើកលែងពីបម្រាមនេះបាន ។ ការនាំចូលសៀវភៅពីប្រទេសរុស្ស៊ី និងប៊ែលឡារុស្សក៏នឹងត្រូវហាមឃាត់ក្រោមច្បាប់នេះផងដែរ ។ គេបានដឹងថា ភាគច្រើននៃអ្នកដែលរស់នៅក្នុងតំបន់ភាគខាងកើត...