ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន នឹងហាមឃាត់ មិនឲ្យមានការប្រគុំតន្ត្រីរបស់រុស្ស៊ីលេងនៅទី សាធារណៈឡើយ

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ថា សភាអ៊ុយក្រែន បានបោះឆ្នោតគាំទ្រចំពោះការហាមឃាត់តន្ត្រីរុស្ស៊ីមួយចំនួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងទីសាធារណៈឡើយ ។
ការហាមឃាត់នេះនឹងមិនអនុវត្តចំពោះតន្ត្រីរុស្ស៊ីទាំងអស់នោះទេ ប៉ុន្តែទាក់ទងនឹងតន្ត្រីដែលបានបង្កើត ឬសម្តែងដោយអ្នកដែលមាន ឬជាពលរដ្ឋរុស្ស៊ីក្រោយឆ្នាំ១៩៩១ ។

វិចិត្រករដែលបានថ្កោលទោសសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែនអាចស្នើសុំការលើកលែងពីបម្រាមនេះបាន ។

ការនាំចូលសៀវភៅពីប្រទេសរុស្ស៊ី និងប៊ែលឡារុស្សក៏នឹងត្រូវហាមឃាត់ក្រោមច្បាប់នេះផងដែរ ។

គេបានដឹងថា ភាគច្រើននៃអ្នកដែលរស់នៅក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន មានអារម្មណ៍ជាប្រវត្តិសាស្ត្រអំពីទំនាក់ទំនងដ៏រឹងមាំជាមួយប្រទេសរុស្ស៊ី ដែលជារឿយៗនិយាយភាសារុស្ស៊ីជាភាសាដំបូងរបស់ពួកគេ ។

ប៉ុន្តែការឈ្លានពានមកលើប្រទេសអ៊ុយក្រែនរបស់រុស្ស៊ី បានធ្វើឲ្យប្រជាជនអ៊ុយក្រែន ជាច្រើនចង់បំបែកខ្លួនចេញពីវប្បធម៌រុស្ស៊ី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top