សិល្បៈ និង កម្សាន្ត
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួនចេញ ក្រោយពីមានអគ្គិភ័យឆេះក្លឹបរាត្រី នៅក្រុងហាវស្តុន សហរដ្ឋអាមេរិក
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ថាអាជ្ញាធរបានឲ្យដឹងថា មនុស្ស៣នាក់ បានរងរបួសនៅក្នុងភ្លើងឆេះក្លឹបរាត្រី មួយកាលពីព្រឹកថ្ងៃសៅរ៍នៅទីក្រុងហាវស្តុន ដែលជាទីក្រុងដ៏ធំបំផុតនៃរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក ។ យោងតាមអង្គភាពពន្លត់អគ្គីភ័យក្រុងហាវស្តុន បានឱ្យដឹងថា មនុស្សជាងមួយពាន់នាក់បានរួចផុតពីភ្លើងនៅក្នុងក្លឹបរាត្រី iClub នៅភាគនិរតីនៃទីក្រុងហាវស្តុន ។ អាជ្ញាធរបានលើកឡើងថា មនុស្ស៣នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានផ្សែងហ៊ុយចេញមកក្រៅ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក...