សុខភាព និង ផ្លូវភេទ
គួរធ្វើម៉េចខ្លះ ទើបអាចឲ្យខ្លួនឯងទទួលបាន អារម្មណ៍សប្បាយរីករាយ?
បើទោះបីកត្តាមួយចំនួន ផ្ដល់ឥទ្ធិពលដល់សុភមង្គល អាចនៅក្រៅការគ្រប់គ្រងរបស់យើងក៏ដោយ ប៉ុន្តែមិនមែនមានន័យថា យើងមិនអាចសាកល្បងជាមួយពួកវា ដើម្បីអាចជម្រុញខ្លួនឯង មានអារម្មណ៍សប្បាយរីករាយនោះទេ។ ភាពរីករាយ បានដើរតួនាទីយ៉ាងសំខាន់ ដែលវាគឺជាផ្នែកមួយនៃជីវិត មិនអាចខ្វះបាន សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ហេតុដូចនេះ គួរធ្វើដូចម្ដេចខ្លះ ទើបអាចជួយឲ្យអារម្មណ៍សប្បាយរីករាយ? -ព្យាយាមញញឹមឲ្យបានច្រើន និងស្ដាប់បទចម្រៀងណា ដែលខ្លួនឯងពេញចិត្ត-ព្យាយាមគិតលើភាពវិជ្ជមានឲ្យបានច្រើន ជាជាងការដាក់សម្ពាធលើខ្លួនឯង ដោយគិតថា ធ្វើនេះធ្វើនោះមិនកើត-ដកដង្ហើមឲ្យវែងៗ ដោយស្រូបយកខ្យល់បរិសុទ្ធពីរបីនាទី...