សិល្បៈ និង កម្សាន្ត
សម្រស់តួអង្គព្រះនាង កិរិណីទេវី ធ្វើឱ្យទស្សនិកជន មិនសរសើរមិនបាន
ភ្នំពេញ៖ ទស្សនិកជនបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតួអង្គទេពធិតាព្រះនាង កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម ដែលសម្ដែងក្នុងកម្មពិធីព្រះរាជពិធីផ្ទេរ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ រៀបចំឡើងដោយស្ថានីយទូរទស្សន៍ជាតិ (ទទក) កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ។ ចំណុចចាប់អារម្មណ៍ខ្លាំងបំផុតក្រៅតែពីកាយវិការសម្ដែងដ៏ទន់ភ្លន់សមសួនហើយនោះ គឺសម្រស់ដ៏លេចធ្លោរហូតធ្វើឱ្យមានទស្សនិកជនបុរសៗមួយចំនួនធំនិយាយលេងថា...