កីឡា

Real Madrid ចង់បាន Leao ប៉ុន្តែក្នុងតម្លៃខ្លួនមិនតិចឡើយ

ក្លឹបយក្សអ៊ីតាលី AC Milan កំពុងប្រឈមមុខទៅនឹងការរារាំង ក្នុងការរក្សាទុកកីឡាករខ្សែប្រយុទ្ធឆ្នើម Rafael Leao ខណៈដែលបច្ចុប្បន្ន កំពុងមានការចង់បាន 1ពីក្លឹបធំៗជាច្រើនរបស់អឺរ៉ុប។

យោងតាមការចេញផ្សាយរបស់ The Gazzetta dello Sport បានឲ្យដឹងថាក្លឹប Real Madrid គឺបានត្រៀមខ្លួនរួចទៅហើយ ក្នុងការចំនាយលុយដល់ទៅ ១២០លានអឺរ៉ូឬប្រមាណជា១០១ផោន ដើម្បីនាំយកកីឡាករ ខ្សែប្រយុទ្ធវ័យក្មេងនេះ មកកាន់ប្រទេសអេស្បាញ។

ទោះបីជាយ៉ាងណាក្តីក្លឹប AC Milan មិនដែលមានបំណងចង់ លក់កីឡាករអតីតក្លឹប Lille រូបនេះចេញឡើយ ហើយសង្ឃឹមថានឹងអាចបន្តកុងត្រាថ្មី ជូនកីឡាករ២២ឆ្នាំរូបនេះបន្ថែមទៀត ដើម្បីបន្តលេងនៅទឹកដី San Siro ដដែលនៅរដូវកាលក្រោយ៕ ​ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top