Event
ការពង្រឹងសន្តិសុខបច្ចេកវិទ្យាក្នុងវិស័យឯកជន ជាមួយសិក្ខាសាលាអនឡាញរបស់ Ezecom នៅថ្ងៃទី ០៩ មីនា វេលាម៉ោង ៩.០០ព្រឹក
ការវាយប្រហារតាមប្រពន្ធ័បច្ចេកវិទ្យាមានកើតឡើងគ្រប់ទីកន្លែងរួមទាំងប្រទេសកម្ពុជាផងដែរ។ ការវាយប្រហារ៥ប្រភេទដែលកើតមានជាញឹកញាប់នៅកម្ពុជាដូចជា ការហេកចូលគណនីហ្វេសបុក ការធ្វើអោយខូចកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់តាមបណ្តាញសង្គម, ការបោកបញ្ឆោតប្រាក់, ការវាយប្រហារដោយមេរោគលើកុំព្យូទ័រ និងការវាយប្រហារលើ Systems។ Link to webinar promotion video: ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា – YouTube មានករណីពិតដែលបានកើតឡើងលើក្រុមហ៊ុនមួយនៅកម្ពុជាយើង ពួកគាត់មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលបានទទួលដំណឹងថាក្រុមហ៊ុនដៃគូររបស់គាត់នៅក្រៅប្រទេសមិនបានទទួលថវិការចំនួន១៥ម៉ឺនដុល្លា ដែលគាត់បានផ្ញើរអោយកាលពី៤ថ្ងៃមុននោះទេ បើទោះជាគាត់បានផ្ញើររួចរាល់ហើយក៏ដោយ។ លុះពេលសើរើរមកវិញទើបគាត់ដឹងថា កាលពី៤ថ្ងៃមុននោះ...