កីឡា

ស៊ុត​ពេក! Benzema តាម​ទាន់​កំណត់ត្រា Raul ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​ទី​២នៅ Real

ខ្សែ​ប្រយុទ្ធ Karim Benzema បាន​​ចូលរួម​ក្លាយ​ជា​​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ទី​២​របស់ Real Madrid បន្ទាប់​ពី​រក​បាន​មួយ​គ្រាប់​ជួយ​ក្រុម​យក​ឈ្នះ Levante ៦-០ កាល​ពី​យប់​មិញ។

Benzema វ័យ​៣៤​ឆ្នាំ​​រក​បាន​គ្រាប់​​​បាល់​នៅ​វគ្គ​ទី​មួយ​ដោយ​ការ​តែត​បញ្ចូល​ទី ក្រោយ​មាន​ការ​បញ្ជូន​ពី Vinicius Junior។ មួយ​គ្រាប់​នេះ​​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​បារាំង​មាន​៣២៣​គ្រាប់​ ស្មើ​គ្រាប់​បាល់​គ្នា​ជាមួយ Raul ឈរ​​ទន្ទឹម​គ្នា​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Madrid។

កីឡាករ​ដែល​កំពុង​កាន់កាប់​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​​ជាង​គេ​នៅ Real គឺ Cristiano Ronaldo មាន​៤៥០​គ្រាប់។ ក្នុង​ការ​ប្រកួត​យប់​មិញ Vinicius Junior ធ្វើ​បាន​ Hat-Trick ហើយ Mendy និង Rodrygo ជា​អ្នក​រក​២​គ្រាប់​បន្ថែម​ឲ្យ Real។

Real Madrid បាន​ដឹងខ្លួន​ជា​ម្ចាស់​ជើងឯក La Liga តាំងតែ​ពី​សប្ដាហ៍​ទី​៣៤ បន្ទាប់​ពី​មាន​ពិន្ទុ​ដាច់។ ពួក​គេ​នៅ​មាន​ភារកិច្ច​​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League នៅ​ថ្ងៃ​ទី​ ២៩ ខែ ឧសភា​ខាង​មុខ​ទល់នឹង Liverpool៕ Source: Sabay

Most Popular

To Top