សិល្បៈ និង កម្សាន្ត
តើមហាកំពែងចិន អាចមើលឃើញពីឋានព្រះចន្ទ មកមែនឬអត់?
មហាកំពែងចិន ដែលជាសមិទ្ធិផល របស់បុព្វបុរសប្រទេសចិន មានប្រវែងដ៏វែងអន្លាយ ប្រមាណ ២១,១៩៦គីឡូម៉ែត្រ គឺអាចមើលឃើញពីគន្លងតារាវិថី កម្រិតទាប ប៉ុន្ដែមិនអាចមើល ពីឋានព្រះចន្ទនោះទេ។ យោងតាម NASA ក្នុងគន្លងតារាវិថីកម្រិតទាប ឬពីស្ថានីយ៍អវកាសអន្តរជាតិ មានចម្ងាយ ៤២០ គីឡូម៉ែត្រ ពីភពផែនដី ពួកគេបានថតរូប អាចមើលឃើញមហាកំពែង ប៉ុន្ដែនៅមានលក្ខណៈមិនច្បាស់លាស់ ងាយស្រួលសម្គាល់ប៉ុន្មានឡើយ។...