កីឡា

Man Utd កំពុង​តែ​ចង់​បាន ស្រាប់​តែ Wolves ដាក់​តម្លៃ​ខ្លួន​ Neves ដល់​១០០​​លាន​ផោន

អ្នក​ចាត់​ការ​​ក្លឹប Wolves លោក Bruno Lage បាន​និយាយ​ថា កីឡាករ​របស់​ខ្លួន Roben Neves ពេល​នេះ​មាន​តម្លៃ​ខ្លួន​ ១០០​លាន​ផោន ខណៈ​​​ខ្សែ​បម្រើ​រូប​នេះ​ស្ថិត​ក្នុង​ក្រសែ ភ្នែក​ក្លឹប​ធំ​ៗ​ជា​ច្រើន ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Neves មាន​ការ​ទាក់ទង​ចង់​បាន​ពី​ក្លឹប​​ធំ​​មួយ​ចំនួន​ដូច​ជា Manchester United, Barcelona និង Liverpool។ Neves វ័យ​២៥​ឆ្នាំ ​ដែល​​កំពុង​ជាប់​កុងត្រា ​ជាមួយ Wolves ដល់​ឆ្នាំ​២០២៤ រក​បាន​៤​គ្រាប់ ​ក្នុង​​ការ​បង្ហាញ​ខ្លួន​៣១ ​ប្រកួត​នៅ​រដូវ​កាល​នេះ។

និយាយ​កាល​ពី​​ពេល​ថ្មី​ៗ​កន្លង​ទៅ​ លោក Bruno Lage បញ្ជាក់​ថា លោក​មិន​​​ដឹង​ថា​ក្លឹប Man Utd ឬ​ក្លឹប​ណា​ចង់​បាន​ទ អ្វី​ដែល​លោក​ដឹង​គឺ Wolves មាន​កីឡាករ​ពិសេស​ម្នាក់។ អ្វី​ដែល Neves បាន​​ធ្វើ​ក្នុង​រដូវ​កាល​នេះ​ពិត​ជា​ល្អ និង​ជួយ​ក្រុម​ឡើង​ដល់​កម្រិត​មួយ​ទៀត។ កីឡាករ​ដែល​អាច​​លេង​ការពារ​និង​ប្រយុទ្ធ​ល្អ​បែប​ ក្រុម​​ធំ​ៗគួរ​តែ​ចំណាយ ​១០០​លាន​ផោន​ទើប​ទិញ​បាន។

Wolves បាន​ទិញ Roben Neves ពី​ក្លឹប Porto កាល​ពី​ឆ្នាំ​២០១៧​ក្នុង​តម្លៃ​ខ្លួន​១៥,៨​លាន​ផោន។ លេង​ក្នុង​ Premier League បាន​១៧៩​ប្រកួត​រក​បាន​២១​គ្រាប់ ។ និយាយ​ពី​ជម្រើសជាតិ​ព័រទុយហ្គាល់​វិញ​ គេ​ជាប់​តាំងតែ​ពី​ឈុត ​អាយុ​ក្រោម​១៦​ឆ្នាំ​រហូត​ដល់​ឈុត​ធំ៕

Most Popular

To Top