សុខភាព និង ផ្លូវភេទ
អាហារ ៥មុខ ជួយបន្ថយអាយុ មិនឲ្យឆាប់ចាស់
នេះជាអាហារ ៥មុខសម្រាប់ជួយឲ្យ បុរសស្រ្តីទាំងឡាយមិនងាយឆាប់ចាស់ និងជួយថែរក្សាសុខភាពបានយ៉ាងល្អ។ ១-ខ្ទឹមសៈ វាមានគុណសម្បត្តិពិសេស អាចជួយកម្ចាត់អាការមួយចំនួនបានដូចជា ប្រើជាថ្នាំបណ្តេញខ្យល់ចេញពីក្នុងពោះវៀន បំបាត់រោគក្អកកាត់ស្លេស្ម៏និង ជួយរំលាយអាហារ។ ក្រៅពីនេះ ខ្ទឹមសមានសារជាតិ អែលលីស៊ីន (Allicin) ដែលជួយកកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ឬអាចហៅថាកូលេស្តូរ៉ល។ ការទទួលទានខ្ទឹមសក្នុងមួយថ្ងៃ១ ទៅ ៣ កំពឹសអាចជួយការពាររោគបេះដូង ការពារការកកផ្តុំនៃឈាមក្នុងរាងកាយ ដែលជាហេតុធ្វើឲ្យមានជំងឺកកស្ទះឈាម...