សិល្បៈ និង កម្សាន្ត

តារាសម្ដែង Lee Jun Ki មានចាប់អារម្មណ៍អ្នកគាំទ្រ នឹងជំនាញរាំរបស់លោក លើវីដេអូបទ’That That’

កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងប្រុសសង្ហា លោក Lee Jun Ki បានធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍ជាមួយនឹងជំនាញរាំ របស់លោកសម្រាប់វីដេអូរាំ Cover បទរបស់លោក “That That” ចុងក្រោយបង្អស់របស់លោកPsy ។

កាលថ្ងៃទី ២៦ ឧសភា លោក Lee Jun Ki បានយក Instagram ផ្ទាល់ខ្លួនរបស់លោកហើយសរសេរថា ខ្ញុំបានរក្សាការសន្យារបស់ខ្ញុំយឺត ខ្ញុំពិតជាគួរតែធ្វើវាកាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែខ្ញុំបានពន្យារពេលវា ដោយប្រើលេសថា រវល់ខ្ញុំសុំទោស ដែលមិនអាចតបស្នងនូវក្តីស្រលាញ់ និងការគាំទ្ររបស់អ្នកបាន ទោះយ៉ាងណាក៏ដោយអរគុណច្រើន សម្រាប់តុបតែងចុងក្រោយរបស់លោក Kim Hee Woo រួមគ្នាជាមួយខ្ញុំ រហូតដល់ការចាក់ផ្សាយ ចុងក្រោយក្នុងសប្តាហ៍នេះ។

លោកបានបន្តទៀតថា ខ្ញុំកំពុងសញ្ជឹងគិតអំពីអ្វីដែលរាំ Cover ត្រូវធ្វើដើម្បីរក្សាការសន្យារបស់ខ្ញុំ។ ម្យ៉ាងវិញទៀត ដោយសារតែខ្ញុំបានចូលស្ទូឌីយ៉ូរាំមួយរយៈមក ទើបខ្ញុំសម្រេចចិត្តធ្វើបទ “That That” របស់ Psy អ្នកទាំងអស់គ្នា ខ្ញុំបានរាំភ្លាមបន្ទាប់ពីមើល វីដេអូចម្រៀង ដូច្នេះកុំរំពឹងថាវាល្អឥតខ្ចោះ៕ ដោយ៖លី ភីលីព

Most Popular

To Top