សិល្បៈ និង កម្សាន្ត
ពិធីការិនីល្បីឈ្មោះ គង់ សុជាតិ អរគុណលោក ជា វិបុល ដែលចូលក្នុងជីវិតនាង
ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បានបញ្ចេញសារយ៉ាងចាក់ដោតទៅស្វាមីក្មេងលោកជា វិបុល នៅថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់(Valentine ‘s Day)កាលពីថ្ងៃទី១៤ខែកម្ភៈ ថានាងសូមអរគុណស្វាមីដែលដឹងរឿងគ្រប់យ៉ាងហើយនៅតែចូលមកក្នុងខ្សែជីវិតនាងដូចពេលនេះ។អ្នកនាងគង់ សុជាតិ ថ្លែងសារទៅកាន់លោក ជាវិបុល ថា”រីករាយថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់ទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសមនុសសំខាន់ម្នាក់នេះជា វិបុល ដែលបានចូលមកក្នុងជីវិតខ្ញុំ ហើយគាត់ជាមនុស្សទីមួយដែលបានស្គាល់ បានយល់ច្បាស់ពីតម្លៃរបស់ខ្ញុំ និងគ្រួសារខ្ញុំ”។ ក្រោយឃើញភរិយាបញ្ចេញសារដោយក្ដីស្រលាញ់និងមានទំនុកចិត្តលើខ្លួននោះលោកជា វិបុល បានចេញសារតបវិញភ្លាមៗថាតាមពិតថ្ងៃនៃក្ដីស្រលាញ់ចំពោះរូបលោកនិងភរិយា មិនមែនមានតែ១ថ្ងៃនេះទេគឺមានជារៀងរាល់ថ្ងៃតែម្ដង។លោកវិបុល...