កីឡា
កីឡាវូវីណាម និងកីឡាតេក្វាន់ដូ WT កម្ពុជាឈ្នះមេដាយមាស ដូចគ្នាជូនកម្ពុជា សម្រាប់ការប្រកួតកីឡា SEA GAMES 2021 នៅវៀតណាម
ភ្នំពេញ៖ក្រុមកីឡាវូវីណាមកម្ពុជាបន្តដណ្តើមបានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿងបន្ថែមទៀតជូនប្រទេសជាតិ ខណៈចំបាប់កម្ពុជាក៏ដណ្តើមបានមេដាយសំរិទ្ធ២គ្រឿងសម្រាប់ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាមនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ លទ្ធផលប្រកួតថ្ងៃនេះកីឡាកីឡាវ៉ូវីណាមលើវិញ្ញាសាក្រុមនារី១បុរស៣មានអាវុធ៖កីឡាករិនី ប៉ាល់ ឆរស្ម៊ី កីឡាករ លី បូរ៉ាមី កីឡាករ ជ្រិន ប៊ុនឡុង...