ព័ត៌មានអន្តរជាតិ
ការសិក្សា៖ ដើមឈើព្រៃកំពុងងាប់២ដង លឿនដូចកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយសារការប្រែប្រួលអាកាសធាតុ
អូស្ត្រាលី៖ ការសិក្សាថ្មីមួយ បាននិយាយថា ដើមឈើដែលដុះលូតលាស់នៅក្នុងព្រៃទឹកភ្លៀង ប្រទេសអូស្ត្រាលី កំពុងងាប់លឿន២ដង ដូចកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយសារតែការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុម បានសិក្សាទិន្នន័យជិត ៥០ ឆ្នាំអំពីចំនួនដើមឈើ នៅក្នុងតំបន់ត្រូពិចដែលមានសំណើម នៃរដ្ឋ Queensland ខាងជើង។ ពួកគេបានរកឃើញថា អត្រាមរណភាពរបស់ដើមឈើត្រូពិច បានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ...