ព័ត៌មានអន្តរជាតិ

ការសិក្សា៖ ដើមឈើព្រៃកំពុងងាប់២ដង លឿនដូចកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយសារការប្រែប្រួលអាកាសធាតុ

អូស្ត្រាលី៖ ការសិក្សាថ្មីមួយ បាននិយាយថា ដើមឈើដែលដុះលូតលាស់នៅក្នុងព្រៃទឹកភ្លៀង ប្រទេសអូស្ត្រាលី កំពុងងាប់លឿន២ដង ដូចកាលពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយសារតែការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុម បានសិក្សាទិន្នន័យជិត ៥០ ឆ្នាំអំពីចំនួនដើមឈើ នៅក្នុងតំបន់ត្រូពិចដែលមានសំណើម នៃរដ្ឋ Queensland ខាងជើង។ ពួកគេបានរកឃើញថា អត្រាមរណភាពរបស់ដើមឈើត្រូពិច បានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ១៩៨៤ ដោយសារការឡើងកម្ដៅផែនដី ហើយដើមឈើក៏រស់នៅ បានប្រហែលពាក់កណ្តាលផងដែរ។

អ្នកស្រាវជ្រាវគិតថាបរិយាកាសនៃ Queensland ខាងជើង និងផ្នែកផ្សេងទៀត នៃពិភពលោកមាន ថាមពលស្ងួតច្រើនជាង ឥឡូវនេះបើប្រៀបធៀប ទៅនឹងទសវត្សរ៍ឆ្នាំ ១៩៨០។ នៅពេលបរិយាកាសកាន់តែក្តៅ វាទាញសំណើមពីរុក្ខជាតិ កាន់តែច្រើនបណ្តាលឲ្យបាត់បង់ទឹក នៅក្នុងដើមឈើ និងហានិភ័យខ្ពស់នៃការស្លាប់។

ដោយសារតែដើមឈើបឺតយកកាបូន ការកើនឡើង នៃអត្រាមរណៈរបស់ដើមឈើ នឹងបង្កើនកាបូននៅក្នុងបរិយាកាស ដែលវាអាចបណ្តាលឲ្យភពផែនដី ឡើងកម្ដៅកាន់តែខ្លាំង។ ការសិក្សាថ្មីនេះធ្វើឡើងដោយអ្នកស្រាវជ្រាវ មកពីមជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថាន Smithsonian និងសាកលវិទ្យាល័យ Oxford និងវិទ្យាស្ថានស្រាវជ្រាវជាតិបារាំង សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព (IRD)។

លោកវេជ្ជបណ្ឌិត David Bauman មកពី IRD ដឹកនាំការសិក្សាបាននិយាយថា វាជាការភ្ញាក់ផ្អើលមួយ ក្នុងការរកឃើញការកើនឡើងគួរឲ្យកត់សម្គាល់ នៃអត្រាមរណៈដើមឈើ ធ្វើឲ្យមាននិន្នាការស្របគ្នា លើភាពចម្រុះនៃប្រភេទ និងទីកន្លែងដែលយើងសិក្សា។

ការកើនឡើងទ្វេដងនៃហានិភ័យ នៃការស្លាប់ដោយនិរន្តរភាព នឹងបង្ហាញថាកាបូន ដែលបានផ្ទុកនៅក្នុងដើមឈើវិលត្រឡប់មកវិញ លឿនជាង២ដង ទៅបរិយាកាស។ក្រុមការងារបានវិភាគគំរូ នៃការស្លាប់ដើមឈើនៅចន្លោះឆ្នាំ ១៩៧១ និង២០១៩ ដោយប្រើសំណុំទិន្នន័យ តំណាងឲ្យដើមឈើចំនួន ៧៤,១៣៥ ពី ៨១ ប្រភេទផ្សេងៗគ្នា និងដីព្រៃចំនួន ២៤ នៅ Queensland ខាងជើង ៕ ដោយ៖លី ភីលីព

Most Popular

To Top