កីឡា

AT Madrid ត្រៀមកញ្ចប់លុយមួយចំនួន ​ទិញកីឡាករខ្សែបម្រើឆ្នើម របស់ Fenerbahce

The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ AT Madrid បានរៀបចំផែនការថ្មីមួយ ក្នុងការធ្វើការដោះដូរកីឡាករឆ្នើម Miguel Crespo ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបតួកគី Fenerbahce។

កីឡាករវ័យ២៥ឆ្នាំរូបនេះ ក៏កំពុងមានព័ត៌មានទាក់ទងគ្នា ជាមួយនឹងក្លឹបអង់គ្លេស Everton ផងដែរបន្ទាប់ពីបានផ្ទេរមកពីក្លឹប Estoril កាលពីរដូវកាលមុន​ និងបានបង្ហាញខ្លួន២២ដងឲ្យ Fenerbahce និងស៊ុតបញ្ចូលទីបាន៣គ្រាប់ផងដែរ។

ទោះបីជាយ៉ាងណាក្តីគេជឿជាក់ដែរថា AT Madrid នឹងហ៊ានចាយលុយ ប្រមាណជា១៥លានអឺរ៉ូ ឬត្រូវជា១៣លានផោន ដើម្បីកីឡាករ Crespo ក្នុងការផ្ទេរមកលេង នៅលីគកំពូលអេស្បាញ នារដូវក្តៅខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top