កីឡា
ទីក្រុងប៉េកាំង ទទួលបានអត្ថប្រយោជន៍ ពីកេរ្តិ៍ដំណែលព្រឹត្តិការណ៍កីឡាអូឡាំពិក
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០០៨ មិនត្រឹមតែនាំមកនូវចំនួនអ្នកធ្វើដំណើរទៅកាន់ទីក្រុងដ៏ច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញការរួមបញ្ចូលកីឡា និងទេសចរណ៍ទៀត។ យោងតាមទិន្នន័យដែលប្រមូលបានដោយការិយាល័យស្ថិតិក្រុងប៉េកាំងពីសណ្ឋាគារធំៗ និងទេសភាពថា ទីក្រុងប៉េកាំងបានកត់ត្រាចំនួនអ្នកធ្វើដំណើរសរុបចំនួន ៦.៥២លាននាក់ក្នុងអំឡុងការប្រកួតកីឡាដែលដំណើរការរវាងថ្ងៃទី ៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២00៨ រួមទាំងភ្ញៀវចូលមកពីក្រៅប្រទេសចិនដីគោកចំនួន ៣៨២,000 នាក់ ។ កន្លែងទេសចរណ៍ទទួលបាន ១៦២.៧...