កីឡា
អតីតកីឡាករ Liverpool និង Arsenal ដ៏ល្បីលោក Ray Kennedy ទទួលមរណភាព ក្នុងអាយុ ៧០ ឆ្នាំ
អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អតីតខ្សែបម្រើក្រុម Liverpool និងធ្លាប់លេងឲ្យ Arsenal លោក Ray Kennedy បានទទួលមរណភាពក្នុងអាយុ ៧០ ឆ្នាំ ដោយលោកបានទទួលរងពីជំងឺ Parkinson ក្នុងដំណាក់កាលចុងក្រោយនៃអាជីពរបស់លោក ព្រមទាំងពេញមួយជីវិតរបស់លោកផងដែរ។ សេចក្តីថ្លែងការណ៍របស់ Liverpool បានសរសេរថា គំនិតរបស់មនុស្សគ្រប់គ្នានៅ Liverpool FC គឺនៅជាមួយគ្រួសារ...