កីឡា
សមាជិកក្រុមជិះស្គី ល្បឿនលឿនជប៉ុន ១០នាក់ ធ្វើតេស្តិ៍វិជ្ជមាន មេរោគCOVID-19 នៅអាល្លឺម៉ង់
តូក្យូ៖ សហព័ន្ធកីឡាជិះស្គីជប៉ុន បានប្រាប់ឲ្យដឹងថា អត្តពលិក៤នាក់ និងបុគ្គលិក៦នាក់ នៃក្រុមកីឡាជិះស្គីល្បឿនលឿនជាតិ របស់ប្រទេសជប៉ុន បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ខណៈចូលរួមក្នុងជំរុំហ្វឹកហាត់ ក្នុងទីក្រុង Inzell ប្រទេសអាល្លឺម៉ង់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ស្ថាប័នគ្រប់គ្រងជាតិ សម្រាប់ការជិះស្គីបាននិយាយថា អ្នកដែលឆ្លងមេរោគនេះ មិនត្រូវបានគេកំណត់អត្តសញ្ញាណ និងដាក់ឲ្យនៅដាច់ពីគេរយៈពេល៧ថ្ងៃ តាមការណែនាំសុខភាពសាធារណៈ របស់អាល្លឺម៉ង់។...