សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Lime អតីតសមាជិកក្រុម Hello Venus នឹងរៀបការ នៅខែមីនាឆ្នាំនេះ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ២៧ ខែមករា Lime (Chae Joo Hwa) បង្ហោះសារលើ Instagram របស់នាង ដើម្បីផ្តល់ដំណឹងល្អ ដល់អ្នកគាំទ្ររបស់នាងថា នាងនឹងរៀបការនៅចុង ខែមីនានេះហើយ ។

នាងបានសរសេរសារថា នាងខ្ញុំមានព័ត៌មានមួយចំនួនចង់ចែកចាយ ដល់អ្នកគាំទ្រ ដែលស្រឡាញ់ខ្ញុំ និងគាំទ្រខ្ញុំរហូត មកដល់ពេលនេះ ខ្ញុំបានជួបមនុស្សម្នាក់ ដែលខ្ញុំចង់ចំណាយ ពេលពេញមួយជីវិតជាមួយហើយ ដូច្នេះខ្ញុំ នឹងទទួល ព្រមទំាងនឹងរៀបការ នៅខែមីនាខាងមុខនេះ។ នាងបានបន្តថា លោកជាមនុស្សម្នាក់ ដែលតែង តែធ្វើឲ្យខ្ញុំសើច ហើយជាមនុស្ស ដែលខ្ញុំត្រូវរៀនច្រើនជាមនុស្សខ្ញុំគោរព ខ្ញុំមានគម្រោងក្លាយ ជាប្រពន្ធដែលប្តីខ្ញុំអាចពឹងពាក់ បានដូចដើមឈើផ្តល់គ្រឹះរឹងមាំ និងម្លប់ត្រជាក់នៅថ្ងៃលំបាក ។

យោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយថា គូដណ្តឹង របស់ Chae Joo Hwa គឺជាអ្នកជំនួញមានអាយុ លើសនាងប្រហែល ១0 ឆ្នាំ ចំពោះគូស្នេហ៍មួយគូនេះ បានទាក់ទងគ្នាតាំងពីរដូវក្តៅមុនម្ល៉េះ ។ ទន្ទឹមនឹងនេះ Chae Joo Hwa បានបង្ហាញ ខ្លួនជាលើកដំបូងជាសមាជិកក្រុម Hello Venus ក្នុងឆ្នាំ ២0១២។ ក្រោយមកនាងបានផ្លាស់ប្តូរទៅជា តួសម្តែងនៅឆ្នាំ ២0១៩ ភ្លាមៗបន្ទាប់ពីការ រំសាយក្រុម Hello Venus ។ ឆាប់ៗនេះ នាងនឹងក្លាយជាសមាជិកដំបូងរបស់ Hello Venus ដែលរៀបការ ៕ដោយ៖លី ភីលីព

Most Popular

To Top