ព័ត៌មានអន្តរជាតិ
តួកគី និងសហភាពអារ៉ាប់ រួមចុះហត្ថលេខាកិច្ចព្រមព្រៀង វិនិយោគមានតម្លៃរាប់ពាន់លានដុល្លារ
បរទេស៖ប្រទេសតួកគីនិងសហភាពអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការវិនិយោគរាប់ពាន់លានដុល្លារ នៅថ្ងៃពុធម្សិលមិញនេះ ដោយរួមទាំងវិស័យបច្ចេកវិទ្យានិងថាមពល ក្រោយកិច្ចពិភាក្សាគ្នារវាងលោកប្រធានាធិបតីតួកគី Tayyip Erdogan និងព្រះរាជ្ជទាយាទសហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed al-Nahyan។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Userwall នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់...