កីឡា
Simeone បដិសេធដំណឹងអំពីការចាកចេញរបស់កីឡាករឆ្នើម Joao Felix
ក្រោយលេចឬដំណឹងអំពីការចាក ចេញរបស់កីឡាករឆ្នើម Joao Felix រួចមកនៅសប្តាហ៍នេះគ្រូបង្វឹកក្លឹប AT Madrid លោកDiego Simeone បានចេញមកធ្វើការឆ្លើយតបចំពោះព័ត៌មានមួយនេះ។ កីឡាករឆ្នើមវ័យ២២ឆ្នាំរូបនេះ បានបង្ហាញទំរង់លេងដ៏យ៉ាប់យឺនក្នុងការ ប្រកួតកន្លងមកគិតចាប់តាំងតែពីបានផ្ទេរ មកចូលរួមជាមួយនឹងក្លឹប ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាប្រមាណជា១២៦លានអ៊ឺរ៉ូ។ ក្រៅពីបញ្ហារបួសហើយនោះការប្រកួតកាន់តែតិចបានន័យថាកីឡាករ នឹងមានពេលវេលាកាន់តែតិចក្នុងការចូលរួមការប្រកួតដោយក្នុងនោះ ក្លឹបក៏បានទើបតែទិញបានកីឡាករចំណូលថ្មីៗដូចជា Cunha និងកីឡាករ Griezmann៕ ប្រែសម្រួល៖ស៊ុនលី