កីឡា
Balotelli ត្រូវបានជម្រើសជាតិអ៊ីតាលី កោះហៅឡើងវិញ
កីឡាករខ្សែប្រយុទ្ធមាឌធំ Balotelli មិនដែលបានបង្ហាញខ្លួន លេងឲ្យជម្រើសជាតិអ៊ីតាលីឡើយ ចាប់តាំងតែពីឆ្នាំ២០១៨ ប៉ុន្តែនៅពេលនេះ បែរជាត្រូវបានក្រុមជម្រើសជាតិ ធ្វើការកោះហៅត្រឡប់មកឲ្យមាន វត្តមានឡើងវិញ ដោយសារតែបញ្ហាកង្វះខាត កីឡាករខ្សែប្រយុទ្ធខ្លាំង។ គ្រូបង្វឹកអ៊ីតាលីលោក Roberto Mancini ក៏ជាបុគ្គលដែលមានប្រវត្តិធ្វើការ ជាមួយគ្នាច្រើនមកហើយដែរ ជាមួយនឹងកីឡាកររូបនេះទាំងនៅក្លឹប និងក្រុមជម្រើសជាតិ នាពេលកន្លងមកទោះបីជា បានធ្លាប់ទទួលបទពិសោធរួចទៅហើយ អំពីអត្តចារិតរបស់កីឡាកររូបនេះក្តី។ កាលពីថ្ងៃចន្ទម្សិលមិញនេះ...