ព័ត៌មានអន្តរជាតិ
មីស៊ីលល្បឿនលឿន ជាងសំឡេងប្រភេទថ្មី បាញ់ចេញពីសមុទ្រ របស់រុស្ស៊ី គ្រោងនឹងបញ្ជូន ទៅឱ្យកងទ័ពនៅចុងឆ្នាំនេះ
បរទេស ៖ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ការសាកល្បងមីស៊ីលល្បឿនលឿន ជាងសំឡេងប្រភេទ Zircon ទំនើបបំផុតដែលបាញ់បង្ហោះក្នុងសមុទ្រ គឺជិតនឹងបញ្ចប់ ហើយនឹងត្រូវដាក់ពង្រាយ ទៅកាន់កងទ័ពជើងទឹករុស្ស៊ី នៅចុងឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា មីស៊ីលល្បឿនលឿនជាងសំឡេង Zircon បានធ្វើឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងទូទាំងពិភពលោក...